ធ្លាយ​ដំណឹង​ ហេង វិសាល ​និង​ស្រីនា ត្រៀមរៀប​ចំពិធីភ្ជាប់​ពាក្យជាមួយ​គ្នា …(មានវីដេអូ)

នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ នៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើល និង រំភើបយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា YouTuber ប្រុសស្រីល្បីឈ្មោះ ហេង វិ​សា​ល ​និង ជា ស្រីនា ត្រៀមរៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រឡេកទៅមើលរឿងរ៉ាវស្នេហាវិញ លោកធ្លាប់ជួបរឿងបែកបាក់ស្នេហាចំនួន៤ លើកមកហើយ ដោយទំនាក់ទំនងស្នេហានីមួយៗ បានស្រឡាញ់គ្នារាប់ឆ្នាំឯណោះ។ ទោះយ៉ាងណា កន្លងមក លោកធ្លាប់ទម្លាយថា កំពុងមើលចិត្តគ្នាជាមួយនារីម្នាក់ ព្រោះមកដល់ពេលនេះ លោកក៏មានអាយុច្រើនហើយ ម្យ៉ាងក្ដីប្រាថ្នារបស់ម្ដាយលោក គឺចង់ឃើញកូនពៅរៀបមង្គលការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយពីនារីម្នាក់ទោះ ទោះលោក ហេង វិសាល មិនបានបញ្ជាក់ថាជាអ្នកណា ក៏អ្នកគាំទ្រស្គាល់ច្បាស់ថា ជា Vlogger ដ៏​ល្បី​ កញ្ញា ស្រី​នា ដែលទើបបញ្ចប់​ការសិក្សា​រយៈពេល​៤​ឆ្នាំ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ Arizona សហរដ្ឋអាមេរិក​ កាលពីអំឡុងខែមេសានោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែលកាន់តែពិសេសនោះ នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២២ នៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើល និង រំភើបយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ពួកគេ ត្រៀមរៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២២នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែលកាន់តែច្បាស់ទៀតនោះ ថ្មីៗនេះ ពួកគេទាំង២នាក់ បានបង្ហាញវត្តមានជាមួយគ្នានៅលកន្លែងលក់ចិញ្ចៀន។ នៅពេលនោះ ហេង វិសាល បង្ហាញតម្រុយតាមរយៈCaptionនៅលើ វីដេអូ របស់ខ្លួនថា «ចៃដន្យមែនទែន កូនខ្មែរ២រូបជួបគ្នានៅកន្លែងលក់ចិញ្ចៀន»។ នៅពេលនោះ អ្នកគាំទ្រ បានទាយទុកមុនថា «តិចទៀតចៃដន្យចូលរោងការ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កញ្ញា ជា ស្រីនា ត្រូវគេស្គាល់ច្បាស់ជា កូនស្រីច្បងរបស់ម្ចាស់ហាង ប្រណីតនារី ដោយជារឿយៗ នាង តែងតែបង្ហាញពីផ្អែមល្ហែមជាមួយ លោក ហេង វិសាល។ តួយ៉ាងនៅពេល ស្រីនា ទៅទទួល សញ្ញាប័ត្រ​នៅអាមេរិកនោះ ហេង វិសាល បង្ហាញអារម្មណ៍នឹករំលឹកដូចបែកគ្នារាប់ឆ្នាំអញ្ចឹង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *