ក្រោយធ្លាក់ចេញពីការប្រកួតកម្មវិធីពិភពលោក The Voice kids កុមារី ថា ស្រីណុច បានបកស្រាយជីវិតក៏កម្សត់…(មានវីដេអូ)

កាលពីថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២ កុមារី ថា ស្រីណុច វ័យ១០ឆ្នាំ មកពីខេត្តមណ្ឌលគិរី បានតស៊ូមកចូលរួមកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia ទាំងជីវភាពខ្វះខាត ដោយស៊ីឈ្នួលបោកខោអាវឲ្យគេ ដើម្បីចិញ្ចឹមជីវិត និងពុះពារមកប្រឡង ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន។ ប៉ុន្តែ កុមារីរូបនេះ មិនបានជាប់ក្នុងប្រឡងនោះទេ។ យ៉ាងណាមិញ បន្ទាប់ពីកុមារី ថា ស្រីណុច បានរៀបរាប់ពីរឿងរ៉ាវកំសត់ៗរបស់ខ្លួន បានអង្រួនចិត្តរបស់មហាជនខ្មែរឲ្យអាណិតអាសូរ និងបានប្រកាសជួយឧត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនដល់រូបនាង។

នៅក្នុងការបង្ហាញសមត្ថភាពនៅកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កុមារី ថា ស្រីណុច ស្ថិតក្នុងអាយុ១០ឆ្នាំ រៀនថ្នាក់ទី៩ បានលើកយកបទចម្រៀងមានចំណងជើងថា «រំដួលស្វាយរៀង»មកបកស្រាយ ដោយធ្វើមិនសូវបានល្អ ច្រៀងមិនសូវពីរោះ ហើយមិនត្រូវបានគណៈកម្មការណាម្នាក់ចុចប៊ុតុង យកនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្វីដែលធ្វើឲ្យមហាជនរំជួលចិត្ត និងអាណិតនោះ ក្រោយពីដឹងពីភាពកម្សត់របស់នាង ដែល​មកប្រឡងទាំងខ្វះខាតថវិកាធ្វើដំណើរ ឪពុកត្រឹមជាអ្នកស្ទូចត្រី​ ឯរូបនាង ត្រូវដើររើសស្វាយចន្ទីលក់, បោកខោអាវឲ្យគេ ដើម្បីរកលុយរៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែអាណិតទៀតនោះ​ ​ សូម្បីសំលៀកបំពាក់ល្អមួយ​កំផ្លេ​មកប្រឡងក៏គ្មានផង​ បានគុណអ្នកគ្រូពេទ្យម្នាក់ឱ្យរ៉ូបមួយឈុតនេះ​។ ក្រោយដឹងពីភាពកម្សត់នេះហើយ​ កំពូលតារាចម្រៀង​ ឱក​ សុគន្ធកញ្ញា​ បាន​ឧបត្ថម្ភប្រាក់ខ្លះទៅដល់កុមារីខាងលើ ដើម្បី​ជា​សោហ៊ុយ​ធ្វើដំណើរ ដែល​ខំស្កាត់មកតាំងពីស្រុកកោះញែក​ ខេត្តមណ្ឌលគីរី​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធកញ្ញា បានលើកទឹកចិត្តទាំងទឹកភ្នែករលីងរលោងថា «ពេលខ្លះយើងពិតជាមិនអាចជ្រើសរើសទីកំណើត ថាយើងត្រូវកើតនៅកន្លែងណា ជាមួយអ្នកណា ឬក៏នៅក្នុងជីវភាពបែបណា។ ប៉ុន្តែអ្វីដែលមីងចង់ឲ្យក្មួយខំប្រឹង រក្សាកម្លាំងចិត្តខ្លួនឯង បន្តឆន្ទៈ ប្រឹងសិក្សា បើចង់ក្លាយជាតារាត្រូវ​លុត​ដំ សមត្ថភាពខ្លួនឯងបន្ថែមទៀត…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក លោក ប៊ុត សីហា ជាអតីតម្ចាស់ពាន The Voice Cambodia ក៏កំពុងតែប្រកាសស្វែងរកលេខទំនាក់ទំនងរបស់ កុមារីខាងលើ ដើម្បីជួយឧបត្ថម្ភនូវថវិកាបន្តិចបន្តួច និងសម្ភារៈមួយចំនួនដល់ក្មេងស្រី ដ៏កំសត់នេះផងដែរ។

គួររំលឹកថា កុមារី ថា ស្រីណុច បានចូលរួមការប្រកួតចម្រៀង The Voice Kids Cambodia សបា្តហ៍ទី២ វគ្គ Blink Auditions កាលពីសប្តាហ៍មុន ក៏ប៉ុន្តែ គួរឲ្យសោកស្តាយ រូបនាងមិនបានជាប់ទៅវគ្គបន្ទាប់ឡើយ។ ទោះបីជា ស្រីណុច មិនបានជាប់ទៅវគ្គបន្តយ៉ាងណាក្តី ក៏ក្មេងស្រីកំសត់រូបនេះបានឆក់យកបេះដូង ក្តីអាណិតស្រឡាញ់ពីប្រជាជនកម្ពុជា ស្ទើរតែមួយប្រទេសបាត់ទៅហើយ៕

ដោយឡែក ក្រោយពីធ្លាក់ ចេញពីការប្រកួតកម្មវិធីពិភពលោក The Voice kids ថា ស្រីណុច ថា….។

Leave a Reply

Your email address will not be published. Required fields are marked *