ប្រវត្ថិកំសត់ ថា ស្រីណុច ធ្វើអោយ ពេជ្រ សោភា នឹកគ្រាដែលធ្លាប់អត់ពីមុន រហូតជួយ​ជ្រោមជ្រែង​ ថា ស្រីណុច….(មានវីដេអូ)

កាលពីថ្ងៃសៅរ៍ ទី០៨ យប់មិញនេះ កម្មវិធីប្រលងចម្រៀងកុមារ The Voice Kid Cambodia រដូវកាលទី៤ បានឈានដល់វគ្គ Blind Audition សប្ដាហ៍ទី២ហើយ។

ដោយក្នុងនោះ មានសុទ្ធតែបេក្ខភាពដែលមានសមត្ថភាពច្រៀងពិរោះ មកពីបណ្ដាខេត្តក្រុង។ អ្វីដែលធ្វើឲ្យទស្សនិកជន ព្រមទាំងគណកម្មការបង្វែរចំណាប់អារម្មណ៍នោះ គឺរឿងរ៉ាងដ៏កម្សត់របស់កុមារី ថា ស្រីណុច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថា ស្រីណុច មកពី ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយលើកយកបទ “រំដួលស្វាយរៀង” មកធ្វើការប្រកួត តែគួរឲ្យស្តាយបំផុត គណៈកម្មការទំាង 3 មិនបានគោះប៊ូតុ ជ្រើសរើស បេក្ខជនម្នាក់នេះឡើយ។

នៅកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia ដោយលើកយកបទចម្រៀងមានចំណងជើងថា «រំដួលស្វាយរៀង»មកបកស្រាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ នាងធ្វើមិនសូវបានល្អ ច្រៀងមិនសូវពីរោះ ហើយមិនត្រូវបានគណៈកម្មការណាម្នាក់ចុចប៊ុតុង យកនោះឡើយ។ ទោះយ៉ាងណា ក្រោយស្ដាប់ការរៀបរាប់យ៉ាងកម្សត់របស់នាងរួចមក ធ្វើឲ្យទស្សនិកជន និងគណៈកម្មការ រំជួលចិត្តខ្លាំងណាស់ រហូតដល់មានអ្នកចេញមុខជួយនាងជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយ កុមារី ថា ស្រីណុច និងឪពុករបស់នាង ហើយលើកឡើង ជាមួយនឹងការផ្ដាំផ្ញើថា «(បើបងប្អូនពិតជាចង់ជួយមែន គឺអោយគ្នាបានរៀន)
មានចរិកល្អ សំឡេងអាចប្រើបានច្រើន ទាំងបទញ៉ាក់និងស្លូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អោយសាកច្រៀងអោយស្តាប់មិនល្អទាំងអស់ តែអាចនិយាយថា ធំឡើងអាចច្រៀងបានច្រើន ចូលចិត្តលេងហ្គីតា ពូកែ តែមីងសុំអោយក្មួយរៀនសូត្រសិន អោយ​សសេរពាក្យក្នុងចិត្តសម្រាប់ជួយគ្រួសារនាថ្ងៃមុខ ជីវិតជាការតស៊ូ​ គាត់នៅក្មេងណាស់សម្រាប់ខ្ញុំគិតបើចង់ជួយគាត់គួរអោយគាត់បានរៀនសូត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំយកពេលគ្នារៀនមកអោយគ្នាធ្វើការ គឺអាចបែកគំនិតក្មេង បើស្រលាញ់ពិត អាណិតពិត ជួយគ្នាអោយបានរៀន មួយទៀតហៅកែចាក់ច្រមុះ ថតសម្អាង ការពិតគ្នាចង់មានកន្លែងនៅភ្នំពេញ ចង់មើលពាក្យក្នុងចិត្តគាត់សសេរនោះទេ? ខ្ញុំសុំមិនថតវីដេអូ ព្រោះមិនដឹងថតធ្វើអី សូមអរគុណ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ កុមារី ថា ស្រីណុច បានមកប្រឡងទាំងខ្វះខាតថវិកាធ្វើដំណើរ ឪពុកត្រឹមជាអ្នកស្ទូចត្រី​ ឯរូបនាង ត្រូវដើររើសស្វាយចន្ទីលក់, បោកខោអាវឲ្យគេ ដើម្បីរកលុយរៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែអាណិតទៀតនោះ​ ​ សូម្បីសំលៀកបំពាក់ល្អមួយ​កំផ្លេ​មកប្រឡងក៏គ្មានផង​ បានគុណអ្នកគ្រូពេទ្យម្នាក់ឱ្យរ៉ូបមួយឈុតនេះ​។ ក្រោយដឹងពីភាពកម្សត់នេះហើយ​ កំពូលតារាចម្រៀង​ ឱក​ សុគន្ធកញ្ញា​ បាន​ឧបត្ថម្ភប្រាក់ខ្លះទៅដល់កុមារីខាងលើ ដើម្បី​ជា​សោហ៊ុយ​ធ្វើដំណើរ ដែល​ខំស្កាត់មកតាំងពីស្រុកកោះញែក​ ខេត្តមណ្ឌលគីរី​នោះ។ ក្រោយមកទៀត នាងក៏ទទួលបានការឧបត្ថម្ភជាច្រើនទៀតពីសប្បុរសជន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *