តន់ ចន្ទសីម៉ា សម្រស់កាន់តែស្អាត ដោយភ្ជាប់សារបែបនេះ….

តារាចម្រៀងតន់ ចន្ទសីម៉ា​ ជា​អតីត​ជា​សិស្ស​ជយលាភី​ស្មូត​កំណាព្យ​លេខ​១​ប្រចាំ ខេត្តតាកែវ ហើយ​មាន​និស្ស័យ​សិល្បៈ​ទាំងពី​កំណើត ដោយ​នាង​មាន​ឪពុក​ជា​មន្ត្រីរាជការ ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ឈាន​ជើងចូលមកកាន់ទីក្រុងភ្នំពេញដំបូង តន់ ចន្ទសីម៉ា មានតែម្នាក់ឯង គ្មាន​គ្រួសារ សាច់ញាតិ​អ្វី ដែល​អាច​ពឹងពាក់​បានឡើយ​។ ដូច្នេះហើយ រឿង​ ដែលនាង​ត្រូវធ្វើពេលនោះ គឺ​ត្រូវ​ខំ​រស់​ដោយ​ខ្លួនឯង ព្រោះ​ស្ថានភាព​គ្រួសារ​របស់​នាង ក៏​មិនជា​ធូរធារ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណានៅពេលនោះ ដោយសំអាង​លើ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​របស់​នាង នាង​ក៏​ចេញ​រក​ការងារ​ធ្វើ ហើយ​ជា​ភ័ព្វ​ល្អ នៅ​ខ្ទង់​ពាក់កណ្ដាល​ឆ្នាំ ២០១៧ នាង​ត្រូវបាន​ថៅកែ​ហាង​មួយ ព្រម​ទទួលយក​នាង​ធ្វើជា​តារា​ចម្រៀង​ក្នុង​ហាង​របស់ខ្លួន ហើយ​ពេលនោះ ជីវិត​តស៊ូ ជា​អ្នករៀន​ផង ធ្វើការ​ផង ក៏បាន​ចាប់ផ្ដើម​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ច្រៀង នៅក្នុង​ហាង ​បាន​មួយរយៈ​ធំ នាង​ក៏បាន​ឈប់​វិញ ហើយក៏​បានដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia​រដូវ​កាល​ទី​២ ដោយ​ចូលរួម​ប្រឡង​ក្នុង​អំឡុង​ឆ្នាំ​២០១៦ ហើយ​គិត​មក​ទល់នឹង​ពេលនេះ មាន​រយៈពេល​ប្រមាណ៦​ឆ្នាំ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះមិនបានជោគជ័យក្នុងការប្រឡងចម្រៀងនេះក៏ពិតមែន តែរហូត​មក​ដល់​ពេល​នេះ តន់ ចន្ទ​សី​ម៉ា បាន​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​របស់​ផលិតកម្ម​Galaxy Navatra ហើយ​ភាពល្បីល្បាញ​របស់​នាង​មិន​ចាញ់​ម្ចាស់​ពាន​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​ឡើយ។

នៅក្នុង​កម្មវិធី​នេះ ​នាង​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ដំបូង រហូតដល់​វគ្គ​Live Show​ទៀត​ផង ប៉ុន្តែ​នាង​ត្រូវបាន​ធ្លាក់​ក្នុង​វគ្គ​Live Show សប្ដាហ៍​ទី​៣ ក្រោយពី​អ្នកនាង​ឱក សុគន្ធ​កញ្ញា បានសម្រេច​ចិត្ត​ជ្រើស​រើស​យក​ថែ​ល ​ថៃ ឲ្យ​ឡើង​ទៅ​កាន់​វគ្គ​Live Show សប្ដាហ៍​ទី​៤​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះមិនបានជោគជ័យក្នុងការប្រឡងចម្រៀងនេះក៏ពិតមែន តែរហូត​មក​ដល់​ពេល​នេះ តន់ ចន្ទ​សី​ម៉ា បាន​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​របស់​ផលិតកម្ម​Galaxy Navatra ហើយ​ភាពល្បីល្បាញ​របស់​នាង​មិន​ចាញ់​ម្ចាស់​ពាន​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយពីរូបសម្រស់វិញ បច្ចុប្បន្ន សីម៉ា មានភាពស្រស់ស្អាតខ្លាំងណាស់ ខុសដាច់ពីពេលប្រឡងតែម្ដង។ ត្រង់ចំណុចនេះ នាងធ្លាប់បកស្រាយម្ដងជា២ដងរួចមកហើយថា ដោយសារការពត់ធ្មេញ ​​ចា​,,​ក់ច​ង្កា ហើយ គីឡូ​ក៏​ស្រក​ជាង​មុន ទើបធ្វើឲ្យទម្រង់មុខប្រែប្រួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សីម៉ា បានបង្ហោះរូបថតរបស់ខ្លួនមួយសន្លឹកស្ថិតក្នុងឈុតពណ៌លឿង បង្កប់នូវសារដ៏មានន័យថា «ក្តីស្រមៃ ជាចំណែកមួយផ្នែកធំជំរុញទឹកចិត្តអ្នកឲ្យខំប្រឹង បរិស្ថានជុំវិញខ្លួន រឹតតែមានឥទ្ធិពល ធ្វើឲ្យអ្នកកាន់តែប្រឹងបន្តក្តីស្រមៃបន្ថែមទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *