Love Riya ខឹ ងប្តី​ចូល​ក្លិប ស្រាប់តែប្តីដាក់ទៅវិញថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ ក្រោយមើលចិត្តគ្នាបានមួយរយៈខ្លី កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ងាកមកលោកប៉ូលិសរូបសង្ហាជាស្វាមីរបស់អ្នកនាងLove Riyaវិញ ទោះបានប្រពន្ធជា​មេម៉ាយ​កូន១ពិតមែន តែលោកពិតជាសរសើរសំណាងខ្លួនឯងខ្លាំងណាស់ ដែលយកប្រពន្ធហើយមានកូនប្រើស្រាប់នោះ។

ទោះយ៉ាងណាកន្លងមក​រូបគេ ធ្លាប់ធ្វើ​ឲ្យ​អ្នកនាង​Love Riya​សង្កៀរចិត្ត​ខ្លះៗ​រឿង​ផឹ​,​ក​ស៊ី តែ​លោក​ប៉ូលិស​រូប​សង្ហា​រូប​នេះ ដឹង​ខុស​ចេះ​កែ និង​ធ្លាប់​សន្យា​មិន​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​ពិបាកចិត្ត​ទៀត​នោះឡើយ​។

​បន្ថែមលើនេះ ក្រោយមានកូនជាមួយគ្នា, នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ លោក បានបង្ហោះរូបថត១សន្លឹកឱនស្ទាបពោះភរិយា ហើយធ្វើការសន្យាបន្ថែមទៀតថា «បងសន្យាថានឹងមើលថែគ្រួសារមួយនេះ អោយ​គង្សវង់​ជានិរន្តរ៍​ អវស្សាន្ត​នៃជីវិត​

ប្ដីស្រលាញ់នឹងចូលចិត្តស្នាមញញឹមរបស់អូនជាជាងឃើញទឹកភ្នែកអូនស្រក់ ចាប់ពីពេលនេះទៅបងលែងអោយអូនយំទៀតហើយ(បងសន្យាក្នុងនាមជាកូនប្រុស) សុំទោសសម្លាញ់ ក៏ដូចជាបងប្អូនអ្នកស្គាល់ទាំងអស់គ្នាផង​ ខ្ញុំហ្នឹងយកទឹកជំនួសស្រាហើយ»។

ក្រោយសន្យាជាមួយប្រពន្ធមិនទាន់បានប៉ុន្មានផង ស្រាប់តែលោក ហេង គីមហៀង ចូលក្លិបស្ងាត់ៗ ធ្វើឲ្យអ្នកនាងLove Riyaខឹងខ្លាំងណាស់ ក៏បានបង្ហោះសារប្រកាសក្ដែងៗកាលពិថ្ងៃទី១៩ ខែតុលាថា «ចូលក្លឹបលើកទីមួយ ខ្ញុំលើកលែងអោយ តែកុំមានលើកក្រោយ ខ្ញុំមិនលើកលែង​អោយទេ ជាពិសេសមនុស្សដែលខ្ញុំ មិនចូលចិត្ត»។

នៅ​ពេល​នោះ គេ​មិន​ឃើញ លោក ហេង គីមហៀង ឆ្លើយ​តប​ភ្លាមៗឡើយ តែ​ពេលនេះ លោកបាន​បង្ហោះរូបថតជាមួយភរិយា ធ្វើការសរសើរខ្លួនឯងថា «ធ្វើខុសចេះកែ​ គេហៅថាល្អ​ ក៏ប៉ុន្តែ…នៅក្នុងការកែរបស់យើងហ្នឹង…? យើងត្រូវសួរខ្លួនឯងផងថា ខ្លួនឯងហ្នឹងធ្វើបានឬនៅ?​ បញ្ហាវានៅត្រង់ហ្នឹងហើយ

សម្រាប់​ខ្ញុំ​បញ្ហា​ទាំង​អស់​ហ្នឹងគឺខ្ញុំចាត់វាទុកជាមេរៀន(បញ្ហា​ទាំង​នេះ)យើង​ត្រូវ​ចេះ​បង្វែរ​វា​មក​ជា​បទពិសោធន៍ ត្រង់​នេះ​ហើយ ទើប​គេ​ហៅ​ថា​មនុស្ស​ឆ្លាត​ ចេះ​បត់បែន​គ្រប់​កាលៈទេសៈ (តែ​ត្រូវ​ចាំ​ថា​ខ្លួន​ឯង​មិន​ត្រូវ​ដើរ​គន្លង​ចាស់​ជា​ដាច់​ខាត)»៕

Leave a Reply

Your email address will not be published. Required fields are marked *