ពេជ្រ​ សូលីកា​ ក្តៅចិត្ត ទៅលើអ្នក​ចូល​ទៅ​ខំមិន​ក្រោម​វីដេអូ​ចាស់ ថា…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែរ មហាជនដែលជាអ្នកគាំទ្រ តារាចម្រៀស្រី សាច់សខ្ចីអ្នកនាង ពេជ្រ សូលីកា បានជ្រាបច្បាស់ហើយ ថាបន្ទាប់ពីកសាងគ្រួសារ និងទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់មក តារាស្រីរូបនេះក៏បាន បែកបាក់គ្រួសារធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយនិងគូរបស់អ្នកនាងជាខ្លាំង។

ក្នុងនោះផងដែរ មកទល់ពេលនេះ ពេជ្រ សូលីកា និងស្វាមីបានចែកផ្លូវគ្នាអស់ជាច្រើនខែមកហើយ ប៉ុន្តែទោះយ៉ាងណាក្តី អ្នកម៉ាក់រូបនេះក៏មិនដែល បង្ហាញនូវទុក្ខសោក ឬភាពទន់ជ្រាយ ឲ្យអ្នកគាំទ្របានឃើញម្ដងណាឡើយ ផ្ទុយទៅវិញនាងបែរជា ក្លាយជាអ្នកម៉ាក់ដ៏ពូកែ មើលថែកូនផង មមាញឹកក្នុងការងារសិល្បៈផង ជាពិសេសនោះគឺ មានEvent ចេញច្រៀងមិនឈប់តែម្ដង។

ស្របពេលផ្លូវចិត្តហាក់ប្រសើរឡើងវិញហើយនោះ ស្រាប់តែថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនចូលទៅខំមិនក្នុងវីដេអូចាស់របស់នាង ជាមួយអតីតស្វាមីក្នុងថ្ងៃខួបកំណើតរបស់នាង នូវពាក្យស្រដៀងៗគ្នាថា «សល់ត្រឹមការចងចាំ, ឆ្នាំនេះមិនដូចឆ្នាំមុន, ចុងក្រោយសល់ត្រឹមការចងចាំ ពេលនៅស្រលាញ់អ្វីៗក៏ល្អ»។

ការចូលទៅខំមិនក្នុងវីដេអូចាស់នូវពាក្យទាំងនេះ ដូចជាដាស់ការឈឺចាប់របស់ពេជ្រ សូលីកា ឲ្យកក្រើកឡើងវិញអញ្ចឹង រហូតនាងបង្ហោះសារនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះថា «ហេតុអី ដឹងហើយ លឺហើយ ចាំបាច់ចូលទៅខមិនលើ VDO ចាស់ៗ
មករំលឹកអតីតកាលឈឺចាប់របស់ខ្ញុំទៀតធ្វើអី ​

“សល់ត្រឹមការចង់ចាំ” ? តើអ្នកខមិនស្គាល់ពីការឈឺចាប់អ្នកដទៃដែរទេ? VDO ខ្លះផុសយូរខែយូរឆ្នាំហើយ ខ្ញុំសុំចិត្តបងៗ​ ផុសហើយអោយវាហួសទៅចុះ»។ បន្ថែមលើនេះ ពេជ្រ សូលីកា បានបញ្ជាក់ក្នុងខំមិនថា «បើសិនខ្ញុំលុបបាន ខ្ញុំលុបចោលបាត់ហើយមិនចាំអោយបងៗមកខមិនទាន់ទេ តែVDO ខ្លះវាជា​កាតព្វកិច្ច​ការងារ ​ សុំចិត្តបងៗ»។

Leave a Reply

Your email address will not be published. Required fields are marked *