សឿ សុធារ៉ា ជួបទុក្ខធំម្ដាយទទួលមរណភាព និងមិនមានលទ្ធភាពធ្វើបុណ្យ (មានវីដេអូ)

សឿ សុធា​រ៉ា ជា​តារា​សម្ដែង​ស្រី សាច់​ចាំជើង​ចាស់​ម្នាក់ វ័យ​កាន់តែ​ច្រើន សម្រស់​កាន់តែ​ស្អាត តែមួយ​រយៈ​ចុង​ក្រោយនេះ នាង​បាន​ជួប​រឿង​មិន​សមប្រកប​ជាច្រើន ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ហាក់​ធ្លាក់​ចុះ​យ៉ាង​គំហុក​តែម្ដង។

នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាសម្ដែងស្រី សឿ សុធារ៉ា យ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថាអ្នកនាងកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ គឺអ្នកម្ដាយបង្កើតរបស់អ្នកនាងបានទទួលមរណភាពហើយ។

ក្នុងនោះ តាមរយៈវីដេអូរបស់ លោក សាវិន ហ្វីលីព ដែលបានបង្ហោះពី អ្នកនាង សឿ សុធារ៉ា បាននិយាយរៀបរាប់ក្រោយពីម្ដាយរបស់អ្នកនាងបានទទួលមរណភាពនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនលើបណ្ដាញសង្គមហាក់ខ្លោចចិត្តអាណិតដល់ តារាសម្ដែងស្រីរូបនេះ ខ្លាំង ដោយអ្នកនាងបានឱ្យដឹងថា ពេលនេះអ្នកនាងនៅសល់តែសំបកខ្លួនទេ សូម្បីតែលុយសម្រាប់ធ្វើបុណ្យសពជូនម្ដាយក៏គ្មានលទ្ធភាពដែរ។

ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក និង បង្ហាញក្ដីអាណិតចំពោះអ្នកនាងយ៉ាងខ្លាំង ព្រមទាំងបានចូលរួមរំលែកទុក្ខដល់អ្នកនាង និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *