សាពូន មីដាដា ទៅដល់រោងបុណ្យម្តាយក្មេង បង្ហោះសារយ៉ាងខ្លីថា…

កាលពី២៧ ខែ​មីនា ឆ្នាំ២០២២កន្លងទៅនេះ​ តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​អ្នកនាង សឿ សុធា​រ៉ា ​បាន​ទម្លាយ​ដំណឹង​ដ៏​ក្ដៅ​គគុក​មួយ​នៅលើ​បណ្ដាញ​សង្គម ដោយ​ប្រកាស​ពី​​ការ​បែកបាក់​គ្នា​ជាថ្មី​ជាមួយ​នឹង​លោក សាពូន មីដាដា។ ដំណឹង​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​មហាជន។ តាំងពីពេលនោះមក, គេគិតថាពួកគេលែងលះគ្នាហើយ ហើយក៏រស់នៅបែកផ្ទះគ្នាដែរ។ តែអ្វីៗមិនដូច្នេះឡើយ ដោយបច្ចុប្បន្ន ពួកគេ មិនទាន់លែងលះគ្នាតាមផ្លូវច្បាប់នៅឡើយទេ ហើយក៏មិនមែនរស់នៅបែកផ្ទះគ្នាអីដែរ គ្រាន់តែម្នាក់នៅជាន់ក្រោម ម្នាក់នៅជាន់លើប៉ុណ្ណោះ។

ជាក់ស្ដែងនៅពេលម្ដាយរបស់ខ្លួនទទួលមរណភាពអត់លុយធ្វើបុណ្យនោះ, សឿ សុធារ៉ា បានផ្ដល់បទសម្ភាសន៍ដល់តារាសម្ដែង សាវិន ហ្វីលីព ដោយក្នុងនោះអ្នកនាង បាននិយាយពីរឿងគ្រួសារខ្លួនថា តាមពិតទៅ តាំងពីខ្លួនរៀបការជាមួយគ្នាដំបូងមក អ្នកនាងមិនដែលត្រូវគ្នាជាមួយគាត់ទេ តាំងពីអត់ទាន់មានកូនមកម៉្លេះ, អ្នកនាង រកបែកគ្នាជាមួយគាត់, គាត់ចេះតែសុំអង្វរអ្នកនាង។ អ្នកនាង សឿ សុធារ៉ា បានបន្តថា នៅពេលនោះម្ដាយរបស់អ្នកនាងប្រាប់ថា «ពូជម៉ែអត់លែងគ្នាទេកូន» ទើបអ្នកនាងស្ដាប់តាមសម្ដីរបស់ម្ដាយ ហើយយល់ពីការអង្វររបស់ប្ដី។ ក្រោយមក អ្នកនាង ក៏មានកូនជាមួយគ្នា។

តារាសម្ដែងស្រីកំពុងជួបទុក្ខធំរូបនេះបន្តថា ក្រោយមកអ្នកនាងក៏បានសុំប្ដីលែងទៀត បើមិនដូច្នេះអ្នកនាងមិនមានសេរីភាពទេ ព្រោះអស់និយាយជាប្ដីប្រពន្ធហើយ នៅតែនិស្ស័យរាប់អានគ្នាប៉ុណ្ណោះ។ នៅពេលនោះ ប្ដីអ្នកនាងក៏យល់ព្រមថា លែងក៏លែងចុះ តែមិនបាច់ទៅតុលាការទេ, ឲ្យមេធាវីគេធ្វើឲ្យ ដោយឲ្យកូនមកអ្នកនាង។ សឿ សុធារ៉ា បន្តទៀតថា ក្រោយមកទៀត ប្ដីរបស់ខ្លួនប្រែប្រួលក៏សុំយកកូនមួយទៀត

ដើម្បីបានកូនម្នាក់១ ស្រួលបែកគ្នា។ អ្នកនាងថា មុនបែកគ្នាប្ដីសុំដើរលេងជាមួយគ្នា ហើយសុំគេងលើកចុងក្រោយ ស្រាប់តែមានកូនប្រុស។ ក្រោយមានកូនអ្នកនាងក៏សុំបែកគ្នាទៀត តែអ្នកនាងសុំកូនទាំង២ ទោះមានលុយអត់លុយក៏ដោយ ក៏អ្នកនាងត្រូវតែចិញ្ចឹមកូនដែរ។ អ្នកនាង សឿ សុធារ៉ា បន្តថា នៅពេលនោះស្វាមីរបស់ខ្លួនព្រមទៀត តែមិនឲ្យទៅតុលាការទេ ធ្វើត្រឹមមេធាវី។ អ្នកនាងថា ពេលនោះមេធាវីយកដល់១ពាន់ដុល្លារ ទើបសម្រេចគ្នាថាទៅតុលាការវិញ អស់តែថ្លៃរដ្ឋបាលអី១០០ដុល្លារទេ។ តែមិនទាន់បានលែងគ្នាបញ្ហាតុងទីនក៏ចូលមកដល់។ អ្នកនាង សឿ សុធារ៉ា សរុបជាចុងក្រោយថា រវាងអ្នកនាង និងស្វាមី សាពូន មីដាដា មិនទាន់លែងគ្នាជាផ្លូវច្បាប់នៅឡើយទេ ហើយរស់នៅផ្ទះជាមួយគ្នាដដែល ដោយស្វាមីរស់នៅជាន់ក្រោម អ្នកនាង រស់នៅខាងលើ។ តែមនោសញ្ចេតនាជាប្ដីប្រពន្ធលែងមានទៀតហើយ៕

សាពូន មីដាដា បានមកដល់រោងបុណ្យហើយ ថែមទាំងពោលពាក្យបែបព្រះធម៏យ៉ាងខ្លីថា៖“ព្រះពុទ្ធត្រាស់សម្តែងថា សត្វលោកមានកម្មជាផៅពង្ស មានកម្មជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាយាទ លោកិយ៌នេះទៀង និងស្លាប់ កើតមកហើយ ក៏តាំងនៅមួយរយៈ ហើយក៏រលត់ទៅវិញជាធម្មតា សូមអ្នកម្តាយក្មេក ទៅចាប់បដិសណ្ឋិនាឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ”៕

Leave a Reply

Your email address will not be published. Required fields are marked *