សុខ សោម៉ាវត្តី ជួបទុក្ខ អ្នកម៉ែ លាចាកលោកហើយ

លើគណនីផ្ទាល់ខ្លួនរបស់តារាសម្ដែង និងជាពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញនូវទុក្ខ ដ៏ក្រៀមក្រំជាទីបំផុត ដោយបានបាត់បង់អ្នកម៉ែ ជាទីស្រលាញ់ បានលាចាកលោកនេះហើយ។

នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវអារម្មណ៍ស្លុតចិត្ត និង ការសោកស្ដាយជាមួយតារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តី យ៉ាងខ្លាំង ដែលអ្នកនាងកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិតគ្មានថ្ងៃត្រឡប់។

ចូលរួមជាមួយប្រជាប្រិយក្នុង Telegram ដើម្បីទទួលបាននូវព័ត៌មានកម្សាន្តថ្មីៗ

នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ តារាសម្ដែងស្រី សុខ សោម៉ាវត្តី ដែលបានរៀបរាប់យ៉ាងរំជួលចិត្តថា ៖ «ម៉ែអើយម៉ែទៅឆ្ងាយហើយ ម៉ែទៅលឿនម្ល៉េះ សំឡេងម៉ែសើច ម៉ែរអ៊ូ អនុស្សាវរីយ៍នៅពេញខួរក្បាលចៅ មិននឹកស្មានថាម៉ែឈឺដល់ម្ល៉ឹង ឥឡូវម៉ែផុតទុក្ខហើយ ម៉ែលែងឈឺហើយ សូមម៉ែបានទៅដល់សុក្ខតិភព»។

ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់អ្នកនាង និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *