ឈិន ម៉ានិច្ច និយាយរឿងនេះស្មានតែ​មាន​ស្នេហា ការពិតនាងទម្លា យថា…

តារាចម្រៀង ឈិន ម៉ានិច្ច ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី២ មានបងប្អូនចំនួន៣នាក់ ហើយរូបនាងជាកូនច្បងក្នុងគ្រួសារ។

ដោយហេតុថានាង ជាកូនច្បង ត្រូវរ៉ាប់រងជួយជ្រោងគ្រួសារនោះ បានធ្វើឲ្យតារាចម្រៀងរូបនេះ ក្លាយជានារីម្នាក់ដ៏រឹងមាំ។ តែភាពរឹងមាំរបស់នាង បានប្រែក្លាយទៅជាមនុស្សឯកាទៅវិញ។ ជាក់ស្ដែង សូម្បីតែរឿងស្នេហា ហាក់ស្ងាត់ឈឹងនោះដែរ ក្រោយលេចឮព័ត៌មានថា មានសង្សារកាលតាំងពីមុនប្រឡងមកម៉្លេះ។

ដោយឡែក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រាប់តែ ឈិន ម៉ានិច្ច បានបង្ហោះរូបថតររបស់ខ្លួន១សន្លឹក ហើយពោលពាក្យថា «ជម្រៅ​អនុស្សារ​ ដែល​បាន​សាង រយអត្តន័យដែលចង់ចាំ ព្រោះតែពាក្យថាស្រលាញ់ទើបសុខចិត្តចាកចេញ ព្រោះដឹងច្បាស់ថាវាមិនមែនជាកន្លែងយើង បេះដូងមួយ ដែលបានស្គាល់ក្តីស្រលាញ់ទោះស្លាប់ហើយកើតឡើងវិញក៏មិនអាចភ្លេចបានចាកចេញព្រោះស្រលាញ់មិនមែនស្អប់»។

តាមរយៈនេះ ទើបហ្វេនៗមួយចំនួនដឹងថា នាងមានស្នេហា ក៏នាំគ្នាខំមិនភ្លែតថា «បងឡូវចេះមានស្នេហាហើយមែនបង, ឥឡូវចេះមានសេ្នហាហើយមែនប្អូនស្រី, ន័យល្អ តែគ្មានសង្ឃឹម…., ចាក់ដោតណាស់អាយដល»។ ក្រោយពី​ហ្វេន​លើក​ឡើង​បែប​នេះ ឈិន ម៉ានិច្ច បាន​ឆ្លើយតប​ថា «សេដ​លេង​នឹង​ណា​អូន​កុំ​អោយ​ស្ងាត់»៕

Leave a Reply

Your email address will not be published. Required fields are marked *