នី រតនា ដឹកដៃភរិយា ទៅលេងសមុទ្រ កាន់តែផ្អែមល្ហែមដាក់គ្នា

តារាចម្រៀងសម្លេងផ្អែម នី រតនា ដោយទំនេរពីការងារបន្តិច បាននាំភរិយា រួមជាមួយនឹងសមាជិកគ្រួសារមួយចំនួនទៀត បានធ្វើដំណើរទៅដើរលេងកម្សាន្តដល់សមុទ្រ នៅឆ្នេរឡងប៊ិចកោះរ៉ុង យ៉ាងសប្បាយរីករាយខ្លាំង។ ជាក់ស្តែងនៅក្នុងដំណើរកម្សាន្តសម្រាកលំហែកាយលើកនេះ ដោយតារាចម្រៀងប្រុសខាងលើ ក៏បានថតរូប ជាមួយភរិយាជាច្រើនសន្លឹក ជាមួយនឹងទេសភាព ស្រស់ស្អាត អមជាមួយអាវគូររបស់អ្នកទាំងពីរ  បង្អួតភាពផ្អែមល្ហែមជាមួយគ្នា ធ្វើឱ្យអ្នកនៅលីវជាច្រើន ឃើញហើយអាចលើសជាតិស្ករបាន។ លើសពីនេះ តាមរយៈរូបភាពទាំងនោះ បានមានហ្វេនៗ និងមហាជន ចូលបញ្ចេញមតិជាហូរហែរ និងមានកូនចិត្តលួចច្រណែន ពីស្នេហាអ្នកទាំងពីរ ដែលកាន់តែស្រលាញ់គ្នា​ មិនចាញ់កាលស្រលាញ់គ្នាពីលើកដំបូងឡើយ…

បទចំរៀងថ្មី២បទ មហាជនជាច្រើនមានការរិះគន់ដែលបង្កប់នូវអត្ថន័យ ស្រដៀង….(មានវីដេអូ)

ថ្មីៗក្រោយមានការរិះគន់ជាខ្លាំងលើបទចម្រៀង ដែលមានចំណងជើងថា “កណ្តៀវអូនស្រួយ” ដែលបកស្រាយដោយអ្នកចម្រៀងស្រីម្នាក់ឈ្មោះថា បរ៉ាមុី បង្ហោះក្នុងយូធូប DomRey កាលពីថ្ងៃទី០៨ ខែមិថុនានេះ ដោយមហាជនបានរិះគន់យ៉ាងចាស់ដៃលើបទចម្រៀងនេះ ដោយសារតែឃ្លាឃ្លោង នៃបទចម្រៀងមួយបទនេះ ហាក់បីបង្កប់អត្ថន័យអាសអាភាស មិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ ជាជាងអត្ថន័យអប់រំ។ ជាក់ស្តែង ក្នុងបទចម្រៀងមួយនេះ ប្រជាពលរដ្ឋ បានស្នើសុំឲ្យមានការលុបចេញជាបន្ទាន់ ព្រោះដោយសារតែ អត្ថន័យនឹងពាក្យសម្ដីមិនសមរម្យជាច្រើន ដែលប្រាស់ចាកចេញពីក្រមសីលធម៍ វប្បធម៍…

កូនស្រីអតីតតារាចម្រៀង ហួត សារ៉ាវឌី លះបង់​អាជីពសិល្បៈចោល មកចាប់ជំនួញកែសម្ផស្ស បានរីកចំរើន

កូនស្រីអតីតតារាចម្រៀងពីជំនាន់ដើម អ្នកស្រី ហួត សារ៉ាវឌី គឺអ្នកនាង ជុង សារ៉ាច័ន្ទ ហាក់ត្រូវបានគេមើលឃើញថា ការងារសិល្បៈ ជាតារាបង្ហាញម៉ូដ និងសម្ដែង ពុំសូវកាក់កបទទួលបានជោគជ័យ ស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះ របស់ម្ដាងនាងឡើយ ខណៈចាប់តាំងពីម្ដាយ និងឪពុកលាចាកលោកទៅ តារារូបនេះ ពុំសូវខ្វាយខ្វល់នឹងប្រជាប្រិយភាពរបស់ខ្លួននោះទេ។ យ៉ាងណាមិញ កេរ្តិ៍ឈ្មោះរបស់តារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ បែរជាមកល្បីសុះសាយ ក្នុងជំនួញរកស៊ីលើជំនាញកែសម្ផស្ស និងបើកលក់ផលិតផល…

ស្ងាត់ៗ សុខា សុខា ដើរតួរប៉ះជាមួយ ម៉ាដូណា សើចចុកពោះ ក្នុងរឿង“សុខាចង់ស្គាល់ភ្នំពេញ” (មានវីដេអូ)

នាពេលថ្មីៗនេះ បុគ្គលសុខា បានក្លាយជាប្រធានបទរសើបមួយ ត្រូវបានគេលើកឡើងយកមកនិយាយពេញបណ្ដាញសង្គម បន្ទាប់ពីរូបគេ បានចេញវីដេអូបែបប្លែកៗ ក្នុងបណ្ដាញសង្គមTik Tok អមដោយកាយវិការចម្លែកៗ មើលទៅគួរឲ្យអស់សំណើចម៉្យាងដែរ។ ប៉ុន្តែ ទន្ទឹមនឹងនេះ វីដេអូរបស់ សុខា ត្រូវបានមហាជនមួយចំនួន សម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ជាពិសេស មានទាំងអ្នករិះគន់ ចាំសើចយំទៅដល់រូបគេទៀតផង។  ដោយក្តីអាណិតស្រឡាញ់ ក្រោយឃើញ សុខា បានកែប្រែនូវពាក្យសំដីកន្លងទៅ ព្រមទាំង បានដឹងរឿងរ៉ាវខ្លះៗទាក់ទង សុខា ម្ចាស់ហាងកែសម្ផស្សមួយកន្លែង បានសុខចិត្តជួយកែសម្ផស្សឲ្យ សុខា…

ម៉ូលីកា ទ្រាំ១ថ្ងៃហើយ ពេលនេះចេញ មុខព្រមានប្តឹង យាយ សួយ (មានវីដេអូ)

អ្នកនាង ម៉ូលីកា ខណៈជិតគ្រប់ខែទៅហើយ បែរជា​ មានរឿង ស្មុគស្មាញ កើតទុក្ខមិនសុខចិត្តជាច្រើន ទាក់ទងនឹងជីវិតគូរបស់នាង ដោយលើកមុន នាងក៏ប្រកាសថា លែងគ្នា តែបែរជាអត់ទៅវិញ ខណៈស្វាមីនាង​ ធ្វើល្អឡើងវិញ តែនៅពេលនេះ នាងក៏ប្រកាសលែងជាលើកទី២ ដោយអះអាងថា​ មានភស្តុតាងច្បាស់លាស់។ កាលពីប៉ុន្មានថ្ងៃមុន ម៉ូលីកា បានបង្ហោះសារ និងអមជាមួយនឹងទឹកមុខក្រៀមក្រំ ដោយសរសេរថា៖ខ្ងុំសម្រេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលព្រោះ…

ទីបំផុត កំពូលតារាចម្រៀងសម្លេងស្រទន់ មាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោន

ភ្នំពេញ៖ កំពូលតារាចម្រៀងសម្លេងស្រទន់កញ្ញា  មាស សុខសោភាព ថ្ងៃនេះមានរឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង បានប្រកាសជាផ្លូវការនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ថានាងបានដើរចេញពីផលិតកម្មថោនហើយ។ ក្នុងនោះ កញ្ញា មាស សុខសោភា បានសរសេរសារបែបនេះថា៖ ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ…

រថយន្តមួយគ្រឿងបើកលឿនពេកធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើ បណ្តាលអោយមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាល

ស្រុកព្រៃនប់-គ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើចិញ្ចើមផ្លូវរួចក្រឡាប់ ដោយខ្លួនឯង កាលពីម្សិលមិញ នៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២០នេះ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧០-១៧១ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ របាយការណ៍ពីនគរបាលបញ្ជាក់ថា រថយន្តនេះម៉ាក SEINA ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2AZ-1169 (អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ…

សុខា ទម្លាយរឿងរ៉ាវហួសចិត្ត ពេលកំពុងវះកាត់ (មានវីដេអូ)

 ប្រិយមិត្តប្រាកដជាបានស្គាល់ យុវជនម្នាក់ ដែលមានឈ្មោះថា សុខា សុខា ដែលតែងតែបានបង្ហោះវីដេអូប្លែកៗ នៅក្នុងបណ្ដាញសង្គម Tiktok និង ហ្វេសប៊ុក ព្រមទាំងទទួលបានអ្នកទស្សនាជាច្រើនផងដែរ ។ កាលពីប៉ុន្មានថ្ងៃមុន តារា​Tik Tok​សុខា ត្រូវ​បាន​គ្លីនិក «Malis Beauty Clinic ម្លិះ​ថែរក្សា​សម្ផស្ស» ​ធ្វើ​ការ​កែ​​សម្ផស្ស​ឲ្យ​រួចហើយ ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០​នេះ តែ​មិនបាន​ធ្វើការ​វះកាត់​នោះ​ទេ ដោយ​ចាក់​តែ​ចម្រុះ​នាង​ប៉ុណ្ណោះ។តាមរយៈ​វីដេអូ​ឡាយ​ដោយ​គ្លីនិក​ខាងលើ ពេល​ចាប់ផ្ដើម​រហូតដល់​បញ្ចប់​កែ​សម្ផស្ស​ឲ្យ​សុខា​​​សុខា​នោះ…

នី រតនា នាំភរិយា ទៅឆ្នេរឡងប៊ិចបង្កើតភាពផ្អែមល្ហែម ក្រោយពីប្រពន្ធសម្រាលកូនរួច

 ភ្នំពេញ៖ បន្ទាប់ពី តារាចម្រៀង លោក នី រតនា​ និងភរិយារបស់លោក ចាប់ដៃគ្នាចូលរោងការមក និងទទួលបានចំណងដៃកូនស្រី អាយុបានពីរខែរួចមក តារាប្រុសរូបនេះតែងតែបង្ហាញក្តីស្រលាញ់ទៅកាន់ក្រុមគ្រួសារជារឿយៗ។ តារាចម្រៀងដ៏មានប្រជាប្រិយភាពលោក នី រតនា តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា នៅលើបណ្តាញសង្គមជានិច្ច ទោះបីភរិយាទើបតែសម្រាលកូនក៏ដោយ លោកនី រតនា បាននាំភរិយាទៅលេងឆ្នេរឡងប៊ិច ស្ថិតក្នុងខេត្តកោះកុង រហូតធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនលួចសរសើរដល់ពួកគេគ្រប់គ្នា។ ជាក់ស្តែងថ្ងៃនេះដែរលោក នី រតនា បានបង្ហោះរូបជាច្រើនសន្លឹក និងសរសេរភ្ជាប់សារឆ្នាំមុន ថត wedding…

ពិរោះអត់?កម្របានឃើញ ខេមរៈ សិរីមន្ត ច្រៀង គោ ក បែបនេះណាស់ (មានវីដេអូ)

ប្រិយស្គាល់ហើយកំពូលតារាចម្រៀង ខេ​ម សិរីមន្ត ក្រោយពីទំនេរពីកាងារសិល្ប: ដោយសារតែ កូវី ដ ១៩ ឃើញថាលោកមិនទាន់មានពេលចេញទៅច្រៀងតាមបណ្តាលប្រគុំតន្ត្រីណានៅឡើយទេ ឆ្លៀតពេលទំនេរនេះលោក​ក៏បានចេញ មុខរបរថ្មីមួយទៀតដោយចេញជាហាងលោកខោអាវល្អៗមានគុណភាពហើយស្អាតធានាតម្លៃ មិនថ្លៃជាងទីផ្សាយឡើយ ដើម្បីជាកាដូក្នុងថ្ងៃបើកហាងថ្មីនេះ តារាចម្រៀងល្បី ខេ​ម សិរីមន្ត បានច្រៀងពីរបទ គោក ព្រោះៗធ្វើអោយអ្នក គាំទ្រពេញចិត្តនឹងចូលចិត្តលោកខ្លាំងនៅទឹកដមសម្លេងយ៉ាងពិរោះរបស់លោក ។តោះទស្សនាវីដេអូដូចខាងក្រោម៖

តារាចម្រៀងសួស វីហ្សា និងស្វាមី កាន់តែផ្អែមល្ហែម លើឆ្នេរសមុទ្រ អ្នកអត់គូ​ព្រឺ​សម្បុរ

លោក ថមមី និង តារាចម្រៀងស្រី សួស វីហ្សា បានសម្រចចិត្តរៀបការជាមួយគ្នារួចមក អ្នកទាំងពីរតែងតែបង្ហាញពីសុភមង្គលក្នុងគ្រួសារ យ៉ាងមានក្ដីសុខ។ ជាពិសេស បច្ចុប្បន្ន សួស វីហ្សា ក៏កំពុងពរពោះកូនស្រីដំបូង បាន ៥ខែហើយដែរ។ បន្ទាប់ពីតារាស្រីរូបនេះមានផ្ទៃពោះ ស្វាមីរបស់នាង កាន់តែមានការយកចិត្តទុកដាក់ ថ្នាក់ថ្នម និងមើលថែរក្សានាងឲ្យបានល្អ គ្មានឲ្យទាស់ចិត្តបន្តិចណាសោះ ថែមទាំងលះបង់កម្លាំងកាយចិត្ត ដើម្បីភរិយា ជាទីស្រលាញ់  ដែលធ្វើឲ្យមនុស្សជាច្រើនចូលមកសរសើរគ្រប់ៗគ្នាតែម្ដង។ លើសពីនេះទៅទៀត ថ្មីៗនេះ អ្នកនាង សួស វីហ្សា រឹតតែធ្វើឲ្យហ្វេនៗកាន់តែច្រណែន ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក…

សម្រស់ ចាន់ តារាទី កាន់តែប្រែប្រួលប្លែក មើលសឹងមិនស្គាល់

ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ហើយតារាស្រីជើងចាស់ពោរពេញដោយសមត្ថភាព អ្នកស្រី ចាន់ តារាទី ជាតារាសម្ដែងមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំង ដោយអ្នកស្រីបានឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏តារាស្រីរូបនេះ នៅតែមានការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋានដដែល។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ សាងស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ តាមរយៈការថតខ្សែភាពយន្ត ជាពិសេសអ្នកស្រី ចាន់ តារាទី នៅតែមានរូបសម្ផស្សស្អាតផូរផង់ មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ បើទោះបីមានវ័យកាន់តែជ្រក៏ដោយ។ ក្នុងនោះដែរ ការលេងខ្លួនរបស់ តារាស្រីរូបនេះ ក៏នៅតែឆើតឆាយ ខ្ញង់ ស្រស់ស្អាតផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ តារាស្រីជើងចាស់រូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក…

សុខា សុខា កែច្រមុះ Free ដូច ចាន់ឡា ដែរ ក្រោយពីផ្ទុះមហាជនអាណិតអាសូរ

ប្រិយមិត្តប្រាកដជាបានស្គាល់ តារា Tiktok ដែលមានឈ្មោះថា សុខា សុខា ដែលតែងតែបានបង្ហោះវីដេអូប្លែកៗ នៅក្នុងបណ្ដាញសង្គម Tiktok និង ហ្វេសប៊ុក ព្រមទាំងទទួលបានអ្នកទស្សនាជាច្រើនផងដែរ ។ កញ្ញា សុខា ដែលគេស្គាល់ថាជាអ្នកលេង Tik Tok ល្បីឈ្មោះម្នាក់ធ្លាប់បានសមត្ថកិច្ចនគរបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួនដើម្បីយកទៅអប់រំណែនាំ ក្រោយពេលលេងបណ្តាញសង្គម ប្រើប្រាស់ពាក្យសំដី មិនសមរម្យនិងប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការជាដើម។ ប៉ុន្តែក្រោយពេលដែលសមត្ថកិច្ចធ្វើការអប់រំណែនាំរួចមក វាសនារបស់តារា Tik Tok រូបនេះហាក់ដូចជាមានការប្រែប្រួលខ្លាំង…

កាកា អូស្រ្តាលី ដាក់មួយឃ្លាអោយឆ្អែតបាយ ក្រោយពីផ្ទុះរឿងប្តីមានស្រីច្រើនពេក

អ្នកនាង kaka kh australia ទស្សនិកជនប្រហែលជាបានជ្រាបរួចហើយ ព្រោះអ្នកនាងមាន ប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយជានិច្ចកាល តារាហ្វេសប៊ុករូបនេះ តែងតែបញ្ចេញនូវវីដេអូនានា ធ្វើអោយបងប្អូនតាមដានអ្នកនាង។ ថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលចំពោះរឿងប្តីមានស្រី របស់អ្នកលក់គេនោះ យ៉ាងណាមិញ កាកា ​អូស្ត្រាលី ​បាន​សរសេរ​រៀបរាប់​ពី​រឿង​របស់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​ខាង​លើ ​កាលពី​ ពេល​ថ្មីៗ​នេះ​ដូច្នេះ​ថា ​«អង្គុយ​អស់​សំណើច​ខ្លួនឯង ពីមុន​ធ្លាប់តែ​អង្គុយ​ហួងហែង​ប្ដី ខ្លាច​ប្ដី​ខិលខូច​ខ្លាច​ប្ដី​បែកឆ្វេង​លួច​បែកចិត្ត…

ខ្លាំងបាត់! យាយ សួយ និយាយពីមូលហេតុដែលប្តីចែ កា មានស្រីថ្មី (មានវីដេអូ)

អ្នកនាង ម៉ូលីកា ខណៈជិតគ្រប់ខែទៅហើយ បែរជា​ មានរឿង ស្មុគស្មាញ កើតទុក្ខមិនសុខចិត្តជាច្រើន ទាក់ទងនឹងជីវិតគូរបស់នាង ដោយលើកមុន នាងក៏ប្រកាសថា លែងគ្នា តែបែរជាអត់ទៅវិញ ខណៈស្វាមីនាង​ ធ្វើល្អឡើងវិញ តែនៅពេលនេះ នាងក៏ប្រកាសលែងជាលើកទី២ ដោយអះអាងថា​ មានភស្តុតាងច្បាស់លាស់។ កាលពីប៉ុន្មានថ្ងៃមុន ម៉ូលីកា បានបង្ហោះសារ និងអមជាមួយនឹងទឹកមុខក្រៀមក្រំ ដោយសរសេរថា៖ខ្ងុំសម្រេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលព្រោះ…