អធិរាជកែងឆេះជង្គង់សោះ លោកអេ ភូថង បានឆ្លងកូវីដ-១៩

លោក អេ ភូថង អតីតស្ដេចប្រដាល់គុនខ្មែរបាននឹងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីលោកបានធ្វើតេស្ដរកឃើញវិជ្ជមានកាលពីចុងសប្ដាហ៍មុន ស្របពេលគ្រូបង្វឹករូបនេះកំពុងមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ (បន្ដិច)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាក្រោយសម្រាកព្យាបាលជិត ១សប្ដាហ៍ អាការៈរបស់លោក អេ ភូថង បានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពជិតស្និតអតីតអធិរាជកែងឆេះជង្គង់ហោះខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ ជំងឺចាស់លោក អេ ភូថង បានរើសឡើងវិញ ហើយក្រុមគ្រួសារក៏បានបញ្ជូនលោកទៅមន្ទីរពេទ្យ។ បន្ទាប់ពីធ្វើការពិនិត្យឃើញថា លោក អេ ភូថង ពិតជាមានជាតិអាស៊ីតឡើងខ្លាំង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លាញ់រុំបេះដូងខ្លាំង និងសម្ពាធសរសៃឈាមបេះដូងថែមទៀត ព្រោះលោកធាត់ពេក។ បន្ទាប់មកក្រុមគ្រូពេទ្យក៏បានធ្វើតេស្ដសំណាក ដើម្បីរៀបចំឲ្យលោកសម្រាកព្យាបាលជំងឺ តែបែរជាទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បន្ទាប់ពីធ្វើតេស្ដវិជ្ជមាន ក្រុមគ្រូពេទ្យក៏បានរៀបចំបញ្ជូនលោកមកសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយថ្ងៃទី១ លោកមានអាការៈរៀងធ្ងន់បន្ដិច ព្រោះជំងឺប្រចាំការ តែដោយមានការយកចិត្តទុកដាក់មើលថែ និងព្យាបាលពីសំណាក់ក្រុមគ្រួពេទ្យ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃបន្ដបន្ទាប់ រហូតដល់ថ្ងៃទី១៦ ខែកក្កដានេះ អាការៈរបស់លោក អេ ភូថង គឺបានធូរស្រាលច្រើនហើយ។ ម្យ៉ាងលោក អេ ភូថង និងក្រុមគ្រួសារ ដែលគ្រប់អាយុចាក់វ៉ាក់ ក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយដែរ។ ប្រភព៖FreshNews Plus

Leave a Reply

Your email address will not be published. Required fields are marked *