ក្រុមនារីៗ ដើរលេងដាច់យប់ចូលផឹក​ស៊ី​នៅកន្លែងលក់​ស្រា​ក្រឡុកមួយកន្លែង មើលមុខឌឺចុះឡើង

នៅវេលាម៉ោង៤ និង ៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានករណី​ក្រុមក្មេងស្ទាវ ប្រុសស្រី ពីរក្រុម មានគ្នាប្រមាណ៣០នាក់ បានចូលផឹកស៊ីនៅកន្លែងលក់ស្រាក្រឡុកមួយកន្លែងនៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ជ​ម្ជូ​វ័ន​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើតាមកន្លែងបានឲ្យដឹងថា ​ក្រុម​យុវវ័យទាំងនោះ មាន​ទាំងប្រុស មាន​ទាំងស្រី ​ចំនួន​២​ក្រុម ដោយ​ម្ខាង​ៗ​ជាង​១០​នាក់ សរុប​ប្រមាណ​ជាង​៣០​នាក់ បាន​នាំ​គ្នា​ចូល​ផឹកស៊ី​សប្បាយ​អឺងកង ប៉ុន្តែ​នៅ​ទីបំផុត​ក៏​កើតជា​ទំនាស់​សម្តី រហូត​ឈាន​ដល់​ប្រើ​កៅអី​ជ័រ ស្បែកជើង វាយ​ប្រតាយប្រតប់​គ្នា​យ៉ាង​អាណា​ធិ​ប​តេ​យ្យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ផ្លូវ ក៏ដូចជាប្រជាពលរដ្ឋរស់នៅម្តុំនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយកើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ​ក៏​បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ដោយ​បាន​ធ្វើការ​ឃា​ត់ ខ្លួន​យុវតី​១៧​នាក់​នៃ​គូទំនាស់​ទាំង​សងខាង ​រីឯ​យុវជន​បាន​គេចខ្លួន​បាត់​អស់​។ ចំណែកឯ​ដើមចម​ដែល​នាំ​ឲ្យ​មាន​ទំនាស់​រហូត​ឈាន​ដល់​ការ​វា.យ​ប្រយុទ្ធ​គ្នា​បែប​នេះ​គឺ​ផ្ដើម​ចេញពី​ការ​សម្លឹង​មើល​មុខ​គ្នា​ និង​ឌឺដង​ដាក់​គ្នា​តែ​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយមក​នគរបាល​ បាន​ធ្វើការ​សម្របសម្រួល ហើយ​ភាគី​ទាំង​សងខាង​សម្រេច​បញ្ចប់រឿង​ដោយ​មិន​ធ្វើការ​ប្ដឹងផ្ដល់​គ្នា​ឡើយ ដោយហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាកូនស្រី រៀងៗខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *