រ័ត្ន រចនា ហៅ «មេម៉ាយសប្បាយចិត្ត» ប្រែរូបរាងខ្លាំង ធ្វើឱ្យអ្នកគាំទ្រ….

ប្រិយមិត្តច្បាស់ជាស្គាល់ហើយថាតារាចម្រៀង រ័ត្ន រចនា បានល្បីឈ្មោះដ៏ល្បីល្បាញ ដោយសារបទ មេម៉ាយសប្បាយចិត្ត ត្រូវបាន​មហា​ជន​ស្ទើរ​​ទូទាំងប្រទេសបានឮ និងបានស្គាល់ តាមរយៈបទចម្រៀង​បទដែល​មាន​ចំណង​ជើង​ថា «មេម៉ាយ​សប្បាយ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទចម្រៀងមួយបទនេះ បានខ្ទរ​ខ្ទារ​ពេញ​ប្រ​ទេ​ស​ និងក្រៅប្រទេស ពិសេស​ចម្រៀង​ដែល​មាន​ន័យ​ពេញ​និយមនេះ បានកែ​ប្រែខ្សែ​ជីវិត​របស់​តារាចម្រៀងស្រីរូបនេះយ៉ាងខ្លាំងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាថ្មីៗនេះ មេម៉ាយសប្បាយចិត្ត បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់​ផ្អើល​យ៉ាងខ្លាំង បន្ទា​ប់​ពីបានឃើញស្រីស្រស់រូបនេះ មានសាច់​ឈាម​ស្រស់​ស្អាត​ដូចមេអំ​បៅ​​ដែលទើបសកចេញពីដង្កូវ ពោល​គឺពី​មុន រ័ត្ន រចនា មានរាងធាត់ហើយខ្មៅ ខណៈដែលពេលនេះនាងមានរាងស្លីម សស្អាត​ខុស​ប្លែក​ពីមុន​ស្ទើរ​តែ​មើ​ល​​​មិនចង់ស្គាល់តែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ការណ៍​នេះក៏ធ្វើឱ្យមហាជនជាច្រើន​កើតការងឿងឆ្ងល់ និងចង់ដឹងពីអាថកំ​បាំង​ថែ​សម្រស់​របស់​នាង​​ថែម​ទៀត​ផង ។ ​ដោយក្នុងនោះមានការលើក​ឡើង​ថា នាងស្រស់​ស្អាតខ្លាំង​ខុសប្លែក​ពី​មុន ខណៈ​ដែល​អ្នក​​ខ្លះ​បាននិ​យាយ​ថា ស្ទើរមិនគួរ​ឱ្យជឿថា​នាង​អាច​បាន​រាង​ស្អាត​ដល់​ថ្នាក់​ហ្នឹង​​​ថែម​ទៀត​ផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *