តារាម៉ូដែលស្រីម្នាក់ ទោះមានរាងធាតុតិចមែន តែស៊ីចស៊ីខ្លាំង ធ្វើអ្នកគាំទ្រលាន់មាត់…

កាលពីថ្មីៗនេះ តារា​កូរ៉េម្នាក់បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមរូបរាងស្គម ស្រឡូន ជាស្ដង់ដាមួយនៃ​ស្ដង់ដា​សម្រស់​របស់​តារា​កូរ៉េ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដី មានតារា​ម៉ូដែលមួយរូប ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំង បើទោះបីជានាង មិនមានរូបរាង​ត្រូវ​ស្ដង់ដាក៏ដោយ។ តារាម៉ូដែលរូបនោះ មានឈ្មោះថា Ji Sam។ ទោះមានសាច់ច្រើនជាងតារាម៉ូដែលដទៃទៀត ប៉ុន្តែ​នាងធ្លាប់ជាប់ដល់វគ្គ ២០នាក់ចុងក្រោយ នៃកម្មវិធីប្រកួតប្រជែង​បវរកញ្ញា MIss Maxim ២០២០ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមវិបសាយ News Joins បានឲ្យដឹងថា Ji Sam គឺជាគ្រូបង្ហាត់ផ្នែកកាយសម្បទាផង ជាតារា​ម៉ូដែលផង ហើយក៏ជា​អ្នកថតរូបម្នាក់ផងដែរ។ ទោះបីមានសាច់ច្រើនមែន ប៉ុន្តែ​នាង​តែង​ហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារដែលត្រឹមត្រូវ ដើម្បីថែរក្សាសុខភាព និងសម្រស់​របស់​ខ្លួន មិនឲ្យរាងកាយប្រែប្រួល​អត់តុល្យភាព​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jim Sam តែង​បង្ហោះរូបភាពស្អាតៗបង្ហាញរូបរាងដ៏សិចស៊ីរបស់នាង នៅលើ Instagram របស់ខ្លួន ជាពិសេស​គឺឈុត​ប៊ីគីនីតែម្ដង។ ចង់ដឹងថា តារាម៉ូដែលរូបនេះ ស្រស់ស្អាត និងសិចស៊ីយ៉ាងណានោះ សូមទស្សនា​បណ្ដុំរូបភាពពី Instagram របស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *