តារាចម្រៀង ឆន សុវណ្ណរាជ ធ្វើតេស្តកូវីដ១៩ ស្ទើរតែរាល់ថ្ងៃ ដោយសារមូលហេតុនេះ

សង្កេតឃើញថា​ សព្វថ្ងៃនេះ ស្ថានភាពជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ នៅតែមិនទាន់បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅឡើយ ដោយសារតែប៉ុន្មានថ្ងៃនេះតួលេខចំនួនអ្នកឆ្លងនៅតែក្បែរ១០០០នាក់ជារៀងរាលថ្ងៃដដែល។

តួយ៉ាង ដោយសារតែបែបនេះ ហើយទើបបងប្អូន អ្នកធ្វើការ និងអ្នកជំនួញមួយចំនួនធំ រួមទាំងសិល្បៈករសិល្បៈការនី បានប្រកាន់ខ្ជាប់នូវគោលការណ៍៣កុំ៣ការពារ ដើម្បីជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសនេះ។

ដោយឡែក តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានសុខទ្រាំធ្វើតេស្តរហ័សរកមេរោគកូវីដ១៩

ស្ទើរតែជារៀងរាល់ថ្ងៃដោយសារលោកបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន រួមទាំងមនុស្សដែលនៅក្បែរខ្លួនលោកទាំងអស់ផងដែរ ដោយខ្លឹមសារសំណេររបស់លោកសរសេរមានអត្ថន័យដូចខាងក្រោម៖

និយាយទៅគឺថាតេសរហ័សស្ទើរតែរាល់ថ្ងៃ តែមិនអីទេដើម្បីសុវត្តិភាពខ្លួនឯងនឹងអ្នកដទៃ កុំភ្លេចណា៣កុំ៣ការពារ

Leave a Reply

Your email address will not be published. Required fields are marked *