ខ្លាំងណាស់!សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយយកក្រដាស​ប្រាក់រៀលក្លែងក្លាយ ១៥លាន មកចរាចរ…

នគរបាល​ស្រុក​ស្វាយ​លើ បាន​ឃាត់ខ្លួន ជនសង្ស័យ ២ នាក់ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នេះ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នៅពេល​បុរស​ស្ត្រី​នោះ បានធ្វើ​ចរាចរ​ក្រដាស​ប្រាក់រៀល ក្លែងក្លាយ ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នគរបាល​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​និយាយ​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ​ថាៈ ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ឈ្មោះ រ៉េត ពន្លក ភេទ​ប្រុស អាយុ ៣១ ឆ្នាំ និង​ឈ្មោះ លឹម ឡៃ​ហ៊ាង ភេទ​ស្រី អាយុ ២៦ ឆ្នាំ​។ ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​បា​ខម ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​ ការឃាត់ខ្លួន ជនសង្ស័យ ទាំង២នាក់ ប្តីប្រពន្ធនេះ គឺធ្វើឡើងតាម ពាក្យបណ្ដឹងរបស់ ប្រជាពលរដ្ឋ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ នគរបាល​ស្រុក​ស្វាយ​លើ​បាន​ដកហូត វត្ថុតាង​បាន រួមមាន ក្រដាសប្រាក់​ក្លែងក្លាយ ចំនួន ១៥.៧០០.០០០ រៀល ក្នុងនោះ ក្រដាស ៥០.០០០ រៀល ចំនួន ១៣.៩០០.០០០ រៀល​, ក្រដាស ១០.០០០ រៀល ចំនួន ១.៨០០.០០០ រៀល និង​ប្រាក់រៀល (​ប្រាក់សុទ្ធ​) មួយចំនួនទៀត​។ ក្រៅពីនោះ ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ កាត​ធនាគារ ប័ណ្ណបើកបរ ទូរស័ព្ទដៃ កាត​ទូរស័ព្ទ metfone និង​កាត​ទូរស័ព្ទ smart មួយចំនួនទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ជនសង្ស័យ បាន​សារភាពថាៈ ពួកគេ​បាន​ជិះ​ម៉ូតូ ចេញពី​ខេត្តព្រះវិហារ​មក​ខេត្ត សៀមរាប ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៦៤ ដោយ​នាំយក​ក្រដាសប្រាក់ ក្លែងក្លាយ (​ក្រដាសប្រាក់ ៥០.០០០ រៀល និង ១០.០០០ រៀល​) មក​ចាយ នៅក្នុង​ភូមិសាស្ត្រ ឃុំ​ស្វាយ​លើ ហើយក៍​ត្រូវ​នគរបាល ចាប់ខ្លួន​តែម្តង​។ ជនសង្ស័យ​ត្រូវបាន​កសាង សំណុំរឿង បញ្ជូន​ខ្លួន និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​អនុវត្ត តាម​នីតិវិធី​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *