កញ្ញា Rose អត់ពាក់ម៉ាស់សោះ!កញ្ញា រ៉ូស ចែកអាហារជូនចាស់ៗតាមសួនច្បារ ផ្ទុះការសរសើរ

មុននេះ តារាសម្ដែងកញ្ញា អាណា រ៉ូស បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពដ៏ល្អប្រពៃ គឺការចែកអាហារជូនចាស់ជរាតាមសួនច្បារ ព្រមដោយស្នាមញញឹម និងចិត្តជ្រះថ្លាជាពន់ពេក ដោយភ្ជាប់ជាមួយពាក្យពេចន៍ខ្លីតែមានន័យថា«អំពើរល្អមិនសាបសូន្យ»។

រូបភាព និងសកម្មភាពដ៏ល្អបង្ហាញពីការចែករំលែកគ្នាក្នុងរដូវការប្រទេសជាតិកំពុងជួបការលំបាកដោយសារបញ្ហាកូវីដរីករាលដាលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ កញ្ញា រ៉ូស កំពុងទទួលបានការកោតសរសើរសន្ធឹកសន្ធាប់ពីសំណាក់មហាជនជាហូហែរ ចំពោះទឹកចិត្តសប្បុរសធម៌បស់នាងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *