មិត្តយល់ចិត្ត! លោក Peypey Dy ហ៊ានទិញផ្ទះ ឲ្យម៉ែ​ សេះ ក្រោយពីពួកគេបាន.. (មានវីដេអូ)

ភ្នំពេញ៖ បើនិយាយដល់ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាព Peypey Dy និង ម៉ែ សេះ ប្រិយមិត្តច្បាស់ជាស្គាល់ពួកគេច្បាស់រួចមកហើយ ដោយអ្នកទាំងពីររូបនេះ តែងតែទទួលបានការគាំទ្រខ្លាំងតាមរយៈវីដេអូកំប្លែងៗនៅលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើងាកមកមើលពីជីវិតឯកជនរបស់ពួកគេ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ Peypey Dy និង ម៉ែសេះ មិនត្រឹមតែជាដៃគូសម្ដែងដ៏ល្អក្នុងក្រុមនោះទេ តែពួកគេក៏ស្រលាញ់រាប់អានគ្នា រស់នៅក្នុងផ្ទះតែមួយដូចបងប្អូនយ៉ាងដូច្នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលធ្វើឲ្យហ្វេនៗមានការនឹកស្មានមិនដល់ថែមទៀតនោះ កាលពីពេលថ្មីៗនេះ Peypey Dy ទើបតែបានបង្ហាញខ្លួនទៅសម្ភាសន៍នៅក្នុងកម្មវិធីមួយ ដោយរូបគេបានរៀបរាប់អារម្មណ៍ពិតមួយចំនួន ព្រមទាំងប្រាប់ថា រូបគេបានចំណាយលុយផ្ទាល់ខ្លួនទិញផ្ទះមួយកន្លែងប្រគល់ឲ្យ ម៉ែ សេះ ក្រោមហេតុផលមួយចំនួនស្ដាប់ហើយពិតជាបង្ហាញពីមិត្តភាពដ៏ល្អខ្លាំងមែនទែន រហូតហ្វេនៗនាំគ្នាពោលពាក្យសរសើរសឹងគ្រប់គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ជ្រាបច្បាស់ពីមូលហេតុដែល Peypey Dy ទិញផ្ទះឲ្យម៉ែសេះ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *