វីដេអូ របាំជូនពរឆ្នាំថ្មី របស់ ព្រះនាងតូច ជេនណា មានអ្នកចូល ទស្សនា រាប់លានដង (មានវីដេអូ)

ពុកម៉ែ បងប្អូន និងប្រិយមិត្ត ទស្សនិកជន បានជ្រាបរួចមកហើយ នៅសល់២ថ្ងៃទៀត បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់ ខណ:ដែលប្រជាជនមួយចំនួនក៏បានរៀបចំ ទុករួចជាស្រេចនូវសំណែន និងរណ្តាប់ទទួលទេពធីតាឆ្នាំថ្មីផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ ព្រះនាងតូច បានធ្វើឲ្យមហាជន មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយឃើញ ព្រះនាង បានសម្ដែងនូវ “របាំជូនពរឆ្នាំថ្មី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី ១២ ខែមេស ឆ្នាំ ២០២១ នេះ វីដេអូ របាំជូនពរ នេះ មានអ្នកចូលទស្សនាជាង១លានបាត់ទៅហើយ ត្រឹមតែរយៈពេល១ថ្ងៃសោះ ដល់ថ្នាក់ធ្វើឲ្យ ព្រះនាងតូច បាន​សម្ដែង​ពី​ព្រះទ័យ​រំភើប​ ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“សូមអរគុណចំពោះបងប្អូនពូមាមីងទាំងអស់ដែលបានទស្សនាវីដេអូរាំរបាំជូនពរមួយនេះ​ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះវីដេអូមួយនេះបានដល់ទៅ​ ១លាន​ View ទៅហេីយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំនិងខិតខំព្យាយាមបង្ហាញនូវអ្វីល្អៗ​ ក្នុងព្រលឹងវប្បធម៍ប្រពៃណីជាតិយេីង​ ជូនបងប្អូនពុកម៉ែមាមីងជាបន្តទៀត។ សូមអរព្រះគុណ​ និងសូមអរគុណបងប្អូនពុកម៉ែមាមីងដែលតែងតែស្រឡាញ់រាប់អានខ្ញុំ​តាំងពីដេីមរៀងមក។”

Leave a Reply

Your email address will not be published. Required fields are marked *